អ្នកទេសចរអាមេរិក ឈរនៅលំដាប់លេខ១ ចូលទស្សនាអង្គរវត្តច្រើនជាងគេ

ភ្ញៀវទេសចរអាមេរិកឈរនៅលំដាប់លេខ១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជិត ៤០ម៉ឺននាក់ ដែលបានមកទស្សនានៅរមណីយដ្ឋានអង្គរច្រើនជាងគេ ក្នុងរយៈពេល១១ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលទទួលបាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

តាមរបាយការណ៍នេះបានឱ្យដឹងថា នៅរយៈពេល១១ខែឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន ២៨.៣៣ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣ ដោយចំណូលបានជិត ៤២លានដុល្លារ ។
ក្នុងនោះកម្ពុជាទទួលបានភ្ញៀវមកពីអាមេរិកច្រើនជាងគេ ដែលមានចំនួន ៩២ ៨៤១ នាក់ កើនឡើង១០.៣៣%។ ចំណែកភ្ញៀវទេសចរ

អង់គ្លេសស្ថិតនៅលំដាប់ទី២ មានចំនួន ៧៧ ៤៤៦ កើនឡើង៨.៦២% តាមពីក្រោយអង់គ្លេស គឺភ្ញៀវទេសចរបារាំង ដែលមានចំនួន ៧២ ៣៩៩ នាក់ ខណៈចិនស្ថិតនៅលំដាប់ទី៤ មានចំនួន៧១ ១៧៦នាក់ រីឯភ្ញៀវទេសចរកូរ៉េខាងត្បូង ស្ថិតនៅលំដាប់ទី៥ ដែលមានចំនួន ៦៥ ៨៨៥នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close