អគ្គរដ្ឋទូតកូរ៉េខាងជើង ទីពីរ នៅអឺរ៉ុប សុំសិទ្ធភៀសខ្លួន

មន្ត្រីការទូតកូរ៉េខាងជើង ១រូបទៀតហើយ និងក្រុមគ្រួសារ បានសម្រេច មិនវិលត្រឡប់ទៅកាន់កូរ៉េខាងជើង វិញឡើយដោយសុំសិទ្ធ ជ្រកកោណនៅក្នុងប្រទេស តំបន់អឺរ៉ុបតែម្តង ក្រោយជិតបញ្ចប់អាណាត្តិ។ មន្ត្រីដែលសុំភៀសខ្លួន គឺចង់ឲ្យ កូនចៅរបស់ខ្លួន មានការរស់នៅល្អប្រសើរ ជាង វិលត្រឡប់ទៅប្រទេសវិញ ។

កាលពីឆ្នាំ២០១៦ លោក Thae Yong Ho អតីត អគ្គរដ្ឋទូត កូរ៉េខាងជើង ប្រចាំនៅទីក្រុងឡុង ប្រទេសអង់គ្លេសបាន និងគ្រួសារបានភៀសខ្លួនរស់នៅអង់គ្លេស ដោយចង់មានអនាគត់ប្រសើរជាងនេះ ដល់កូនចៅ ។ រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាងក៏បានស្នើរឲ្យបញ្ជូន លោក Thae Yong Ho វិលទៅស្រុកវិញតែ អង់គ្លេស មិនយលព្រម ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានផ្សាយថា មន្ត្រីកការបរទេស កុរ៉េខាងជើង មួយរូប បានដាក់លិខិត សុំភៀសខ្លួន ជ្រកកោណនៅក្នុងប្រទេសអីតាលី ។

សារព័ត៌មាន JoongAng Ilbo នៅថ្ងៃទី ៣ខែមករាបានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោក Jo Song Gil អគ្ករដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅទីក្រុង រ៉ូម បានសាក់លិខិតសុំភៀសខ្លួន ជាមួយក្រុមគ្រួសារនៅក្នុងប្រទេសតំបន់អឺរ៉ុប ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក Jo បានដាក់លិខិតស្នើរសំកាលពិខែមុន ហើយមន្ត្រីអីតាលីបំពុងតែបារម្ភ ពីការសម្រេចពាក់ព័ន្ធករណីខាងលើ ប៉ុន្តែបានឲ្យលោករស់នៅតំបន់ដែលមានសុវត្ថភាព មានការ ការពារយ៉ាងតឹងតែង ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close