លិចនាវាដឹកប្រេងរុស្ស៊ីរាប់ពាន់តោន នៅក្នុងសមុទ្រខ្មៅ

មនុស្សយ៉ាងហោចណាស់ ម្នាក់បានស្លាប់ នៅក្នុងពេលដែលកប៉ាល់ដឹកប្រេងរុស្ស៊ីរាប់ពាន់តោន បានក្រឡាប់ នៅក្នុងសមុទ្រខ្មៅ ពោលគឺ នៅចំណុចច្រកសមុទ្រ ​Kerch។

នាវាដឹកប្រេង ឈ្មោះ ​Volgoneft 212 បានបំបែក ជាពីរ ហើយផ្នែកខាងមុខ របស់កប៉ាក់បានលិច។ ក្រសួងស្ថានភាពគ្រាអាសន្នរបស់ប្រទេសរុស្ស៊ី បាននិយាយថា នាវិកចំនួន១៣នាក់ ត្រូវបានជម្លៀសចេញពីកប៉ាល់ ប៉ុន្តែ ជាអកុសល ម្នាក់ក្នុងចំណោមពួកគេ បានស្លាប់ ។ រីឯ កប៉ាល់ដឹកប្រេងមួយគ្រឿងទៀត ឈ្មោះ ​Volgoneft-239​ ក៏បានខូចខាត ផងដែរ។

នាវាផ្ទុកប្រេង ដែលដឹកជញ្ជូនប្រេងទាំងពីរគ្រឿងនេះ បានជួបបញ្ហា អំឡុងពេលមានព្យុះ នៅច្រកសមុទ្រ​ Kerch​ រវាងតំបន់​ Crimea និងតំបន់ ​Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។

ទីភ្នាក់ងារដឹកជញ្ជូនសហព័ន្ធ បាននិយាយថា «កប៉ាល់អូស ពីរគ្រឿង និងឧទ្ធម្ភាគចក្រ ពីរគ្រឿង ត្រូវបានបញ្ជូនទៅជម្លៀស ហើយ វិធានការទប់ស្កាត់ការកំពប់ប្រេង ក៏បានធ្វើឡើង ផងដែរ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close