មនុស្ស​ ១៣នាក់ស្លាប់ ករណីទូកកងទ័ពជើងទឹកឥណ្ឌា​ បុកស្រឡាងដឹកអ្នកដំណើរ

ក្រុមមន្ត្រីនិយាយថា យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់នៅពេលដែលទូករបស់កងទ័ពជើងទឹកឥណ្ឌា​ បុកស្រឡាងដឹកអ្នកដំណើរផ្ទុកមនុស្សជាង ១០០នាក់​ បន្ទាប់មកក៏ក្រឡាប់នៅឆ្នេរសមុទ្រ​ នៃទីក្រុង Mumbai កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃព្រហស្បតិ៍​ ទី១៩​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

កងទ័ពជើងទឹក​និយាយថាមនុស្ស​ ៩៩នាក់ត្រូវបានជួយសង្គ្រោះជាមួយនិងកិច្ចខិតខំប្រឹងប្រែងសង្រ្គោះកំពុងបន្ត។ កងទ័ពជើងទឹកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម​ X​ ថាទូករបស់កងទ័ពជើងទឹកបានបាត់បង់ការគ្រប់គ្រង ខណៈកំពុងសាកល្បងម៉ាស៉ីននៅកំពង់ផែ Mumbai។ ដោយសារតែបញ្ហាម៉ាស៉ីន​ ក្រោយមកក៏ទៅបុកស្រឡាងដឹកអ្នកដំណើរ ហេីយក្រឡាប់ជាបន្តបន្ទាប់។ នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ចូលរួម​រំលែកទុក្ខ​ចំពោះ​គ្រួសារ​អ្នកដែល​បាន​បាត់បង់​ជីវិត​ និងប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ​ ២.៣៥៦ដុល្លារ​ពីមូលនិធិសង្គ្រោះជាតិរបស់នាយករដ្ឋមន្ត្រី​សម្រាប់សាច់ញាតិអ្នកស្លាប់​ និងជិត​ ៦០០ដុល្លារសម្រាប់អ្នករបួស។

គួរបញ្ជាក់ថា​ ស្រឡាងដឹកអ្នកដំណើរខាងលេីនេះ​ឈ្មោះ Neelkamal ធ្វើដំណើរឆ្ពោះទៅកាន់រូងភ្នំ Elephanta ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅឆ្នេរសមុទ្រ Mumbai មុនពេលជួបគ្រោះថ្នាក់៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close