ប្រទេសចិន កំណត់ឆ្នាំ២០២៤ ជាឆ្នាំក្តៅខ្លាំងបំផុត
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសចិន បានរាយការណ៍ថា ឆ្នាំ ២០២៤ គឺជាឆ្នាំមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រារបស់ប្រទេសចិន ខណៈដែលពិភពលោកក៏ជួបប្រទះនូវការកើនឡើងរលកកំដៅក្តៅខ្លាំង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
ចិនគឺជាប្រទេសនាំមុខគេក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលអ្នកវិទ្យាសាស្ត្របាននិយាយថា កំពុងជំរុញឱ្យកើនឡើងកំដៅភពផែនដី បើទោះបីជាទីក្រុងប៉េកាំងបានសន្យាថា នឹងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតក្នុងកម្រិតកំពូលនៅឆ្នាំ ២០៣០ និងសូន្យសុទ្ធនៅឆ្នាំ ២០៦០ក៏ដោយ។
រដ្ឋបាលឧតុនិយមចិនបានបញ្ជាក់នៅលើគេហទំព័រព័ត៌មានរបស់ខ្លួនកាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា សីតុណ្ហភាពជាតិជាមធ្យមក្នុងឆ្នាំ ២០២៤ កើនឡើង ១០.៩២អង្សាសេ ខ្ពស់ជាងមធ្យមភាគ ១.០៣ តួលេខនេះធ្វើឱ្យឆ្នាំមុនក្លាយជាឆ្នាំក្តៅបំផុត ចាប់តាំងពីការចាប់ផ្តើមកំណត់ត្រាពេញលេញក្នុងឆ្នាំ ១៩៦១។
អង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងសារចុងឆ្នាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ឆ្នាំ ២០២៤ ត្រូវបានកំណត់ថា ជាឆ្នាំក្តៅបំផុតមិនធ្លាប់មាននៅទូទាំងពិភពលោក។ ការឡើងកំដៅផែនដី ដែលជំរុញភាគច្រើនដោយការដុតឥន្ធនៈហ្វូស៊ីល មិនមែនគ្រាន់តែធ្វើឱ្យកើនឡើងសីតុណ្ហភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជំរុញការកើនឡើងកំដៅទាំងនៅក្នុងបរិយាកាស និងសមុទ្រផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។