កម្មវិធី TikTok បើកដំណើរការឡើងវិញ នៅសហរដ្ឋអាមេរិក

កម្មវិធីដ៏ល្បីល្បាញរបស់ចិន TikTok បានបើកដំណើរការឡើងវិញ នៅលើអ៉ិនធើណិតសម្រាប់អ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump បានសន្យាចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅពេលដែលលោកចូលកាន់អំណាចនៅថ្ងៃច័ន្ទ។

នេះបើយោងតាមសារព័ត៌មានធំៗ CNN Reuters AP ចេញផ្សាយនៅមុននេះបន្តិច នាយប់រំលងអាធ្រាត្រចូលថ្ងៃទី២០​ ខែមករា ឆ្នាំ២០២៥។

ភ្លាមៗកម្មវិធី TikTok បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងស្តារសេវាកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump បាននិយាយថា លោកនឹងស្តារឡើងវិញ នៅពេលដែលគាត់ត្រលប់មកអំណាចវិញនៅថ្ងៃច័ន្ទ។

លោក ត្រាំ បាននិយាយថា លោកនឹងអនុញ្ញាតឲ្យមានការពន្យាពេលក្នុងបំរាមលើ TikTok។

សេចក្តីថ្លែងការណ៍របស់ TikTok ក៏បានថ្លែងអំណរគុណដល់ លោក ដូណាល់ ត្រាំ ដែលបានដល់យុត្តិធម៌ និងភាពច្បាស់លាស់ដល់កម្មវិធី TikTok ។ បច្ចុប្បន្នជនជាតិអាមេរិកាំង ជាង១៧០លាននាក់ប្រើប្រាស់ TikTok៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close