មនុស្សស្លាប់ ១៦នាក់ ករណីរអិលបាក់ដីនៅឥណ្ឌូណេស៊ី
មន្រ្តីនៃទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយតំបន់ និងប៉ូលិសឥណ្ឌូណេស៉ី បាននិយាយនៅថ្ងៃអង្គារ ទី២១ ខែមករានេះថា ការអិលបាក់ដីក្នុងទីក្រុង Pekalongan ភាគកណ្តាលនៃកោះ Java បណ្តាលឱ្យមនុស្សចំនួន ១៦នាក់ បាត់បង់ជីវិត និងរបួស ១០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Bergas Caturasi បានប្រាប់ប៉ុស្តិ៍ព័ត៌មានក្នុងស្រុកថា ការបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់ខាងលើនេះ។ ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន ត្រូវបានរារាំងដោយសារតែភ្លៀងធ្លាក់។
លោកគូសបញ្ជាក់ថា «ការស្វែងរកកំពុងបន្ត ពីព្រោះយើងមិនមានពេលវេលាច្រើន។ យើងកំពុងធ្វើការប្រណាំង ជាមួយនិងស្ថានភាពអាកាសធាតុ ក្នុងតំបន់រងគ្រោះ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។