រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យរើផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ

ផ្សារបន្លែដែរយើងគ្រប់គ្នា ស្គាល់ថាជាផ្សារដើមគរនោះ ត្រូវបានរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យរើ ទៅផ្សារថ្មីនៅបឹងតាមោក មានទីតាំងឋិតនៅក្នុងខ័ណ្ឌព្រែកព្នៅ និងយល់ព្រមផ្តល់ដី២០ហិតាសាងសង់ផ្សារ ។

នេះបើយោងតាមលិខិតចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតជម្រាបជូនរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញាវត្ថុ និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីពីរាជរដ្ឋាភិបាលបានយល់ព្រម គោលការណ៍យកដីចំនួន២០ហិតា នៅបឹងតាមោកដើម្បី សាងសង់ជាផ្សារផ្គត់ផ្គង់ផ្សារបន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតឲ្យរើផ្សារ បន្លែពីផ្សារដើមគរ ទៅផ្សារនៅបឹងតាមោកវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close