យន្តហោះ ធ្លាក់ចំឡានក្រុងប្រេស៊ីល ស្លាប់២នាក់ និងរបួស៨នាក់
អាជ្ញាធរបាននិយាយថា មនុស្សពីរនាក់បានស្លាប់ ហើយ៦នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍យន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់ នៅលើផ្លូវធំមួយ ស្ថិតក្នុងទីក្រុងសេដ្ឋកិច្ច Sao Paulo របស់ប្រទេសប្រេស៊ីល ហើយថែមទាំងបានធ្លាក់ចំឡានក្រុង ទៀតផង។
ប្រធានក្រុមពន្លត់អគ្គីភ័យ លោក Ronaldo Melo បានប្រាប់អ្នកកាសែតថា យន្តហោះ King Air F90 បានបុកឡានក្រុង ហើយបានផ្ទុះ។ អ្នកបើកយន្តហោះ និងអ្នកដំណើរម្នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុ ដែលបានកើតឡើង កាលពីថ្ងៃសុក្រ មួយនេះ។
លោកបាននិយាយថា មិនច្បាស់ទេថា តើយន្តហោះបានព្យាយាមចុះចតបន្ទាន់ នៅពេលដែលមានឧបទ្ទវហេតុនោះ ឬ យ៉ាងណា។ យ៉ាងណាមិញ ប្រទេសប្រេស៊ីល បានជួបហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចច្រើន ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ។
យោងតាមស្ថិតិរបស់មជ្ឈមណ្ឌលស៊ើបអង្កេត និងការពារគ្រោះថ្នាក់អាកាសយានិក មានគ្រោះថ្នាក់យន្តហោះ ចំនួន២០លើក នៅក្នុងខែមករា ដោយមនុស្ស ៨ នាក់បានស្លាប់។ ភាគច្រើន គឺពាក់ព័ន្ធនឹងយន្តហោះ កសិកម្ម និងយន្តហោះឯកជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។