មនុស្សស្លាប់ ៥៥នាក់ ករណីឡានក្រុងក្វាតេម៉ាឡា ធ្លាក់ចូលជ្រោះ
កាលពីថ្ងៃចន្ទ មនុស្ស យ៉ាងហោចណាស់៥៥នាក់ បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានធ្លាក់ចូលជ្រោះ នៅក្វាតេម៉ាឡា ជាប្រទេសដែលស្ថិតក្នុងតំបន់អាមេរិកឡាទីន។
រថយន្តក្រុងមួយគ្រឿងនេះ បានដឹកមនុស្សប្រហែល ៧០នាក់ បានបើកឆ្លងកាត់ផ្លូវរថភ្លើង ហើយបានជ្រុលធ្លាក់ចូល ទៅក្នុងជ្រោះ ថែមទាំងចូលទៅក្នុងទន្លេ ដែលមានទឹកស្អុយ បង្កើតលក្ខខណ្ឌពិបាកសម្រាប់អ្នកជួយសង្គ្រោះ ដែលព្យាយាមទាញយកសាកសព។
អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាសាធារណៈ បានប្រាប់អ្នកយកព័ត៌មានថា សាកសពមនុស្សចំនួន៥៣នាក់ រកឃើញ នៅកន្លែងកើតហេតុ ហើយ២នាក់ទៀត ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ស្របពេលដែលមនុស្សមួយចំនួនទៀត រងរបួស។
ប្រធានាធិបតីប្រទេស ក្វាតេម៉ាឡា ប្រកាសថា នឹងមានការកាន់ទុក្ខថ្នាក់ជាតិ។ មូលហេតុនៃគ្រោះថ្នាក់ នៅមិនទាន់ដឹងនៅឡើយ ខណៈក្រុមស៊ើបអង្កេតសង្ស័យថា រថយន្តក្រុង ដឹកអ្នកដំណើរ លើសចំណុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។