ករណីរត់ជាន់គ្នា! ស្លាប់ ១៨នាក់ និងរបួសរាប់សិបនាក់ នៅស្ថានីយ៍រថភ្លើងញូវដែលី
មនុស្សយ៉ាងហោចណាស់ ១៨នាក់ រួមទាំងកុមារ ៥ នាក់បានស្លាប់ ក្នុង ហេតុការណ៍រត់ជាន់គ្នា នៅស្ថានីយ៍រថភ្លើងសំខាន់មួយ ក្នុងរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍។
អាជ្ញាធរបានគូសបញ្ជាក់ថា ក្រៅពីចំនួនអ្នកស្លាប់ខាងលើ មានមនុស្សរាប់សិបនាក់ផ្សេងទៀត កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៨ យប់ នៅពេលដែលអ្នកដំណើរកំពុងរង់ចាំរថភ្លើងទៅកាន់ ទីក្រុង Prayagraj ជាទីកន្លែងប្រារព្ធពិធីបុណ្យហិណ្ឌូ Maha Kumbh។ រូបភាពនិងវីដេអូ បានបង្ហាញពីហ្វូងមនុស្សយ៉ាងច្រើនកកកុញ និងដួលលើ គ្នា។
ស្ត្រីម្នាក់ដែលរួចផុតពីគ្រោះថ្នាក់បានរៀបរាប់ថា «មានសមុទ្រនៃមនុស្សជាតិ» ហើយហ្វូមនុស្សបានប្រជ្រៀតគ្នាឡើងរថភ្លើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។