NASA និង SpaceX នឹងចាប់ផ្តើមបេសកកម្មថ្មីចំនួនពីរ ក្នុងគ្រាប់រ៉ុក្កែតតែមួយ
អង្គការ NASA និងក្រុមហ៊ុន SpaceX បានកំណត់គោលដៅយកថ្ងៃសុក្រសប្តាហ៍ក្រោយនេះ ចាប់ផ្តើមបេសកកម្មថ្មីចំនួនពីរនៅលើរ៉ុក្កែតតែមួយ ដើម្បីសិក្សាពីភពកាឡាក់ស៊ីនិងសង្កេតមើល corona ឬ ស្រទាប់បរិយាកាស របស់ព្រះអាទិត្យ។
បេសកកម្មទីមួយ ហៅកាត់ថា SPHEREx មានគោលបំណងសិក្សាស្វែងរកធាតុផ្សំសំខាន់ៗសម្រាប់ជីវិតរស់នៅក្នុងភពកាឡាក់ស៊ីរបស់មនុស្សលោក នេះបើយោងតាមការបញ្ជាក់របស់អង្គការណាសា។
លើសពីនេះ បេសកកម្ម SPHEREx ក៏នឹងចូលទៅក្នុងគន្លងជុំវិញផែនដី ហើយបង្កើតផែនទីនៃផ្ទៃមេឃទាំងមូលជារូបភាព 3D ដោយចាប់យករូបភាពគ្រប់ទិសទី ដូចជាការស្កែនមើលផ្នែកខាងក្នុងនៃពិភពលោក។
បេសកកម្មទីពីរ ហៅកាត់ថា PUNCH មានគោលបំណងសង្កេតមើល Corona ឬស្រទាប់បរិយាកាសរបស់ព្រះអាទិត្យ។
PUNCH គឺជាក្រុមតារានិករនៃផ្កាយរណបតូចៗចំនួន ៤ ដែលធ្វើដំណើរទៅកាន់គន្លងផែនដីទាប ដើម្បីអង្កេតជាសកលដោយប្រើរូបភាព 3D នៃ corona របស់ព្រះអាទិត្យ ព្រមទាំងសិក្សាពីរបៀបដែលម៉ាស់ និងថាមពលនៅទីនោះ ក្លាយជាខ្យល់ព្រះអាទិត្យ នេះបើយោងតាមការបញ្ជាក់របស់អង្គការណាសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។