ឯកឧត្តម គួច ចំរើនអភិបាលខេត្តកំពង់ចាមចូលរួម​បេីក​ការ​ប្រកួត​កីឡា​មហាជន​ ដេីម្បីអបអរសាទរទិវាជ័យជំនះថ្ងៃ៧មករា១៩៧៩ ២០១៩

កំពង់ចាម: ដេីម្បីអបអរសាទរទិវាជ័យជំនះ ខួបលេីកទី៤០ឆ្នាំ ថ្ងៃ៧មករាឆ្នាំ១៩៧៩ ៧មករាឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីបេីកការប្រកួតកីឡាមហាជន ជ្រេីសរេីសជេីងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០១៨-២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជេីញចូលរួមពីអភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុមកីឡាករ កីឡាការនី និងប្អូនៗសិស្សានុសិស្សជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានជម្រុញឲ្យគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ធ្វេីការគាំទ្រឧបត្តម្ភផ្នែកកីឡានិមួយៗ ឲ្យកាន់តែមានការរីកចម្រេីន និងជាពិសេសដេីម្បីត្រៀមខ្លួនចូលប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាយេីងធ្វេីជាម្ចាស់ផ្ទះទៀយផង។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងទៀតថា ពិធីប្រកួតកីឡាមហាជននេះ គឺធ្វេីឡេីងដេីម្បីចូលរួមចំណែកលេីកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រេីនជាលំដាប់ស្របពេលប្រទេសជាតិយេីងមានសុខសន្តិភាព និងចូលរួមអបអរសាទរទិវាជ័យជំនះខួបទី៤០ឆ្នាំ ថ្ងៃ៧មករា១៩៧៩ ប្រសិនបេីគ្មានការដឹកនាំគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វេីឲ្យប្រទេសជាតិ ក៏ដូចប្រជាជនកម្ពុជាបានរួចផុសពីរបបដ៏ខ្មៅងងឹត និងពោលពេញទៅដោយភាពឈឺចាប់បំផុសដែលមិនអាចបំភ្លេចបានឡេីយ។

ដូច្នោះក្នុងនាមជាប្រជាជនកម្ពុជាយេីងត្រូវនាំគ្នាថែរក្សាសុខសន្តិភាពនេះឲ្យបានគង់វង្សយូរអង្វែង និងកាន់តែអភិវឌ្ឍន៍រីកចម្រេីនទៅមុខជាបន្តទៀត។

គួរបញ្ជាក់ផងដែរថា ប្រភេទកីឡាដែលបានដាក់ឲ្យចូលរួមប្រកួតមហាជនជ្រេីសរេីសជេីងឯកទូទាំងខេត្តប្រចាំឆ្នាំ២០១៨-២០១៩នេះ រួមមាន៖ កីឡាបាល់ទាត់ កីឡាបាល់បោះ កីឡាបាល់ទះ កីឡាប៉េតង់ប៊ូល កីឡាហែលទឹក កីឡាវាយកូនឃ្លីលេីតុ និងកីឡាវាយសី ហេីយក្រុមកីឡាដែលចូលរួមសរុបមាន៧១ក្រុម និងកីឡាករសរុបចំនួន៥០៤នាក់ ក្នុងនោះមានកីឡាការនី សរុប៩៨នាក់ផងដែរនៅក្នុងថ្ងៃនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close