ស្លាប់មនុស្ស ៣៧នាក់ រថយន្តក្រុង២គ្រឿងបុកគ្នា នៅបូលីវី
មនុស្ស៣៧នាក់បានស្លាប់ និង ៤១នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍រថយន្តក្រុងពីរគ្រឿងបុកគ្នា នៅប្រទេសបូលីវី កាលពីថ្ងៃចុងសប្តាហ៍។
ប៉ូលិសបាននិយាយថា ហេតុការណ៍នេះ បានកើតឡើង នៅលើផ្លូវហាយវ៉េមួយកន្លែង នៅភាគខាងត្បូង ប្រទេស ហើយត្រូវបានចាត់ទុកថា ជាគ្រោះថ្នាក់រថយន្តក្រុងដ៏អាក្រក់បំផុត របស់ប្រទេស នៅក្នុងតំបន់អាមេរិកឡាទីន មួយនេះ សម្រាប់ឆ្នាំ២០២៥។
ឡានក្រុងមួយគ្រឿង កំពុងធ្វើដំណើរទៅកម្មវិធីពិធីបុណ្យដ៏ធំបំផុតមួយ នៅតំបន់អាមេរិកឡាទីន ដែលទាក់ទាញមនុស្ស រាប់ម៉ឺននាក់។ រីឯ ឡានក្រុងមួយទៀត ត្រូវបានរដ្ឋអាជ្ញាធរអះអាងថា អ្នកបើកបរ ផឹកស្រា ហើយត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថា បូលីវី តែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស នៅតំបន់ភ្នំ ដែលមានខ្យល់ខ្លាំង។ ១ឆ្នាំៗ គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតមនុស្ស ១៤០០នាក់ នេះបើតាមទិន្នន័យពីរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។