ស្លាប់៤០០នាក់ នៅGaza​ គ្រាន់​ជាការចាប់ផ្តើមរបស់អ៊ីស្រាអែល

មេដឹកនាំអ៊ីស្រាអែល បានអះអាងថា ការវាយប្រហារពីលើអាកាស ស្លាប់មនុស្ស ជាង៤០០នាក់ នៅតំបន់ហ្គាហ្សា ថ្មីៗនេះ គឺគ្រាន់តែជាការចាប់ផ្តើមទេ ត្បិតថា អាចនឹងមានការវាយប្រហារ បន្តបន្ទាប់ទៀត។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Straitstimes នៅថ្ងៃពុធនេះ បានឲ្យដឹងថា
អ៊ីស្រាអែលព្រមានវាយលុកបន្ថែមទៀត ក្រោយវាយប្រហារតាមអាកាស កាលពីថ្ងៃទី១៨ ខែមិនា ដោយគេដឹងថា ជាការបំផ្លាញភាពស្ងប់ស្ងាត់ ជិតពីរខែ ចាប់តាំងពីបទឈប់បាញ់ បានចាប់ផ្តើម។

នាយករដ្ឋនមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា ការវាយលុកនេះ គ្រាន់តែជា «ការចាប់ផ្តើមប៉ុណ្ណោះ»។ លោកបន្តថា «ចាប់ពីពេលនេះតទៅ អ៊ីស្រាអែលនឹងធ្វើសកម្មភាព ប្រឆាំងនឹងក្រុមហាម៉ាស ជាមួយនឹងការបង្កើនកម្លាំង ហើយចាប់ពីពេលនេះតទៅ ការចរចានឹងប្រព្រឹត្តទៅ ក្រោមការបាញ់ប្រហារ តែប៉ុណ្ណោះ»។

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលចុងក្រោយនេះ មានមនុស្សចំនួន៤០៨នាក់ត្រូវបានសម្លាប់ ជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ដ៏ច្រើនបំផុត មិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close