បាក់ស្ពានមួយ នៅប្រទេសអេក្វាឌ័រ ស្លាប់ម្នាក់ ៥នាក់រងរបួស និងបាត់ខ្លួន២នាក់

រថយន្ត ម៉ូតូ ព្រមទាំង មនុស្សម្នាក់បានធ្លាក់ចូលទន្លេ នៅក្នុងប្រទេស អេក្វាឌ័រ នៃតំបន់អាមេរិខាងត្បូង ក្រោយពេលដែលស្ពានខ្សែកាប ប្រវែង២០០ម៉ែត្រមួយខ្សែ បានដាច់បាក់។

អាជ្ញាធរក្នុងតំបន់បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ថា មនុស្សយ៉ាងហោចណាស់ ម្នាក់បានស្លាប់, ៥នាក់រងរបួស និង២នាក់ផ្សេងទៀត បានបាត់ខ្លួន។

ក្រសួងគ្រប់គ្រងហានិភ័យអះអាងថា ឡានដឹកទំនិញ៤គ្រឿង, រថយន្ត១គ្រឿង និងម៉ូតូ ២គ្រឿងបានធ្លាក់ចូលក្នុងទន្លេ Magro ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងជើង នៃកំពង់ផែ កាយ៉ាក្វេល (Guayaquil)។

អភិបាលខេត្ត Guayas លោកស្រី Marcela Aguinaga បាននិយាយថា នៅលើបណ្តាញសង្គម X ថា «យើងអាចសន្និដ្ឋានដំបូងថា ស្ពានផ្ទុកលើសទម្ងន់។ ជាការកត់សម្គាល់ នៅចុងស្ពាន សណ្តោងរ៉ឺម៉កដឹកពោត បានក្រឡាប់ផ្ងារជើង។

ការបាក់ស្ពាននេះកើតឡើង នៅពាក់កណ្តាលរដូវវស្សា។ យោងតាមក្រសួងគ្រប់គ្រងហានិភ័យបានឱ្យដឹងថា មនុស្សយ៉ាងតិច ២០នាក់ ត្រូវបានសម្លាប់ អំឡុងទឹកជំនន់ និងការបាក់ដី ដែលបានបំផ្លាញស្ពានចំនួន ៤៥កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close