ប្រទះឃើញកូនផ្សោតថ្មី ១ក្បាលទៀត នៅអន្លង់កាំពី

កាលពីរសៀលថ្ងៃសុក្រ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ ក្រុមស្រាវជ្រាវរបស់រដ្ឋបាលជលផល (FiA) និងអង្គការ WWF-កម្ពុជា បានប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត នៅអន្លង់កំពី ក្នុងខេត្តក្រចេះ។ កូនផ្សោតនេះមានអាយុប្រហែល ៤ថ្ងៃ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាល ផ្សេងទៀត។

តាមរយៈលទ្ធផលនេះ រដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា ឥឡូវនេះបានកត់ត្រាចំនួនកូនសត្វផ្សោតថ្មីចំនួន ៦ ក្បាលនៅក្នុងទន្លេមេគង្គ ចាប់តាំងពីដើមឆ្នាំ ២០២៥ មក ដែលក្នុងនោះមាន ៤ នៅខេត្តក្រចេះ និង ២ នៅខេត្តស្ទឹងត្រែង។

រដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា សូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ឆ្មាំទន្លេទាំង ៧២ នាក់របស់យើងក្នុងការការពារទីជម្រកសត្វផ្សោត និងការការពារដែលនឹងធ្វើឱ្យកូនសត្វផ្សោតថ្មីទាំងនេះធំធាត់បានល្អប្រសើរ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន យើងអាចធានាបាននូវការការពារទន្លេមេគង្គ និងធនធានដ៏មានតម្លៃជាច្រើនទៀតផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close