មនុស្សស្លាប់កើនជាង ១៨០នាក់ ករណីបាក់ដំបូលក្លឹបរាត្រី នៅដូមីនីក
ចំនួនមនុស្សស្លាប់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេសដូមីនីក បណ្តាលឲ្យស្លាប់មនុស្ស កើនដល់១៨៤នាក់ និង របួសជាង៥០០នាក់ គិតត្រឹមថ្ងៃពុធ។
ក្រុមអ្នកជួយសង្គ្រោះ បានបញ្ចប់ការស្វែងរកអ្នក នៅរស់រានមានជីវិត ក្រោយការបាក់រលំ ដែលបានកើតឡើង កាលពីថ្ងៃអង្គារ ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត របស់ប្រទេស នៃតំបន់ការាបៀនមួយនេះ ជាការ មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
សាច់ញាតិរបស់អ្នកបាត់ខ្លួន នៅតែរង់ចាំ យ៉ាងអស់សង្ឃឹម សម្រាប់ព័ត៌មាន អំពីមនុស្សជាទីស្រលាញ់ នៅខាងក្រៅក្លឹប, នៅឯមន្ទីរពេទ្យ និងនៅកន្លែងបញ្ចុះសព ក្នុងតំបន់។
សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា មនុស្សអាចមានដល់ ១,០០០នាក់ ស្ថិតក្នុងក្លឹបពេលកើតហេតុ ខណៈដែលក្លឹបនេះ អាចផ្ទុកមនុស្សបាន ១,៧០០នាក់។
ប្រធានាធិបតី Luis Abinader
ប្រកាសកាន់ទុក្ខថ្នាក់ជាតិ ៣ថ្ងៃ ខណៈមូលហេតុ ស្ថិតក្នុងការស៊ើបអង្កេត។ វីដេអូមួយដែលត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីក្លឹបនោះស្រាប់តែធ្លាក់ចូលទៅក្នុងភាពងងឹតភ្លាមៗ ពេលអ្នកចម្រៀងល្បីឈ្មោះម្នាក់ ឡើងច្រៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។