កម្ពុជា ត្រៀមខ្លួនរួចស្រេច ដើម្បីទទួលភ្ញៀវទេសចរមូស្លីម

នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Fazal Bahardeen នាយកប្រតិបត្តិក្រុមហ៊ុន Crescent Rating and HalalTrip និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្តោតលើការជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដែលជាគោលដៅ Muslim Friendly សម្រាប់ពិភពលោក តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុន។

ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់ពីការត្រៀមជាស្រេចក្នុងការសហការជាមួយក្រសួងទេសចរណ៍កម្ពុជាដើម្បីជួយជំរុញវិស័យទេសចរណ៍មូស្លីម (Muslim Friendly) តាមរយៈកិច្ចសហការផ្តល់ការបណ្តុះបណ្តាលលើបដិសណ្ឋាកិច្ច និងចំណេះដឹងផ្នែកឌីជីថលសម្រាប់បម្រើដល់វិស័យទេសចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close