រញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារប្រទេសតួកគី
ការរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានអង្រួនទីក្រុងដ៏ធំបំផុត របស់ប្រទេសទួកគី បណ្តាលឲ្យអ្នកស្រុក ដែលមានការភ័យស្លន់ស្លោ រត់ទៅតាមផ្លូវនានា កាលពីល្ងាចថ្ងៃពុធ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ali Yerlikaya បាននិយាយថា «ការរញ្ជួយដីបានកើតឡើង នៅសមុទ្រ Marmara នៃទីក្រុង អ៊ីស្តង់ប៊ុល»។
រដ្ឋមន្ត្រីរូបនេះ បាននិយាយទៀតថា បន្ទាប់ពីមានការញ្ជួយ ៦.២រ៉ិចទ័រ ក៏មានការរញ្ជួយដីជាង១២០ដងទៀត ដែលខ្លះ មានកម្លាំងខ្លាំង ទោះបីជាមិនមានរបាយការណ៍ អំពីការខូចខាត ឬ របួសធ្ងន់ធ្ងរ ក៏ដោយ។
លោក Cetin Emluk អ្នកនេសាទម្នាក់ បាននិយាយថា «ខ្ញុំមិនមានការភ័យខ្លាចទេ ប៉ុន្តែ មានការភ័យខ្លាច ជាទូទៅ ក្នុងចំណោមប្រជាជន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។