នារសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញ ចែកម៉ូតូដល់មន្រ្តីចំនួន ២ នាក់ ដែលក្នុងនោះម្នាក់ គឺជា មន្រ្តីនៃការិយាល័យប្រជាពលរដ្ឋ និង ម្នាក់ទៀត គឺប្រគល់ ឲ្យប្រធានការិយាល័យគាំទ្រមូលដ្ឋាន
មានប្រសាសន៍នៅក្នុងពិធីចែកម៉ូតូនោះផងដែរ ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើដល់មន្រ្តីនៃគម្រោងផ អ៣ ទាំងពីររូបនេះ សូមយកម៉ូតូដែលប្រគល់ឱ្យនេះ ទៅបំរើឲ្យការងារនៃគម្រោង របស់ផ អ៣ អោយចំគោលដៅ ជៀសវាងការប្រើប្រាស់ខុស គោលដៅដែលធ្វើឲ្យផុសនៃលក្ខន្តិកៈរបស់គម្រោង និង សូមអោយមន្ត្រីនៃគម្រោងផអ3 ខិតខំអនុវត្តការងារ របស់ខ្លួនអោយបានរីកចម្រើនជាលំដាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។