ស្ថានីយ៏បូមទឹក កខ្វក់ចំនួន ០៤​កន្លែង នឹងជួយបញ្ហាបរិស្ថានបានយ៉ាងល្អ​ នៅក្រុងព្រះសីហនុ​

នាល្ងាចម៉ោង៥ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយ៍បូមទឹកកខ្វក់៕ដោយមានការចូលរួមអមដំណើរដោយលោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុនិងលោកចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៏កម្មនិងសំណង់ខេត្តព្រះសីហនុនិងលោកឯម ភាព នាយករដ្ធបាលសាលាខេត្តព្រះសីហនុរួមទាំងមន្ត្រីពាក់ពន្ធ័បានចុះសិក្សានិងពិនិត្យនៅចំណុចណ្ឋាគារសុខា ដែលក្រុមការងារកំពុងសាងសង់។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានរំលេចថា នឹងខិតខំអស់ពីសមត្ថភាពក្នុងការកៀងគរ អ្នកវិនិយោគ អ្នកមានសមត្ថភាព អោយចាប់អារម្មណ៍ទឹកដីខេត្តព្រះសីហនុ និងជ្រើសខេត្តនេះជាគោដៅវិនិយោគដ៏សំខាន់ ដើម្បីធ្វើអោយខេត្តមួយនេះ ក្លាយទៅជាទីក្រុងដ៏ប្រណិតនិងស៊ីវិល័យសំបូរសប្បាយ សុខសាន្តបំផុត នៅថ្ងៃអនាគត។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារបាននឹងកំពុងសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៤ទីតាំង ដើម្បីបូមទឹកសំណល់រាវបញ្ចូលទៅអាងចម្រោះមុននឹងបង្ហូរចូលទៅសមុទ្រ។

ស្ថានីយ៍បូមទាំង៤នេះ

១.នៅក្បែរអាគារសណ្ឋាគារ អេម៉ារីយ៉ូ ស្ថិតក្នុងសង្កាត់លេខ៣

២.ស្ថិតនៅជាប់បរិវេណសណ្ឋាគារសុខា ៣.ស្ថិតនៅក្បែរអូរ នៃអាគារ ឌី ស៊ី ហ៊ូ (D C HOU)

៤.ស្ថិតនៅម្តុំទីតាំងផ្លូវចុះទៅផែអូរប័រទៅកោះរ៉ុងនិងឆ្នេរអូរឈើទាល ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close