វៀតណាម រៀបចំមន្ទីរពេទ្យទូទាំងប្រទេស ត្រៀមទប់កំណើនអ្នកជំងឺកូវីដ

ក្រសួងសុខាភិបាលវៀតណាមបានណែនាំដល់មន្ទីរពេទ្យនៅទូទាំងប្រទេស ឱ្យរៀបចំកន្លែងចាំបាច់ ទីតាំងធ្វើចត្តាឡីស័ក (ស្នាក់នៅដាច់ដោយឡែកពីគេ) និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ដើម្បីទទួលអ្នកជំងឺ COVID-19 ក្នុងករណីកើនឡើងគំហុក។

ក្រសួងបន្តថា កន្លែងថែទាំសុខភាពត្រូវតែពង្រឹងវិធានការការពារការឆ្លងមេរោគ ពិសេសទប់ស្កាត់ការចម្លងមេរោគតាមផ្លូវដង្ហើម ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺថែមទៀតនៅក្នុងតំបន់ពិនិត្យ និងព្យាបាលជំងឺ COVID-19។

ក្រសួងក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការអនុវត្តវិធានការការពារក្រុមមនុស្សមានហានិភ័យខ្ពស់ រួមមានស្ត្រីមានផ្ទៃពោះ អ្នកជំងឺមានបញ្ហាសុខភាពពីមុន អ្នកកំពុងមានជំងឺធ្ងន់ធ្ងរ និងមនុស្សចាស់ជាដើម។

យោងតាមក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២៥មក វៀតណាមបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤៨ករណីនៅទូទាំង២៧ខេត្ត-ក្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close