សមត្ថកិច្ច​បញ្ជូន​ម្ចាស់ហាង​ ​ឌែម៉ូ​គ្លីនិក​ ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដើម្បី​បន្ត​ការសាកសួរ​សំណុំរឿង​ជម្រិត​ទារ​ប្រាក់

នៅព្រឹកថ្ងៃទី៥ មករា នេះ ម្ចាស់ហាងកែសម្ផស្សឌែម៉ូគ្លីនិក ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាថ្មី ដើម្បីបន្តការសាកសួរ

គួរបញ្ជាក់ថា លោកស្រី ហូវ ដាណេ ម្ចាស់គ្លីនិឌែម៉ូ និងគ្រូពេទ្យដេរខ្ជិបម្នាក់ទៀត ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃម្សិលមិញ ចោទប្រកាន់ចំនួន៣ករណី ទី១ ពីបទប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល តាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ, ទី២ ពីបទកំហែងយក តាមមាត្រា៣៦៣ និងមាត្រា៣៦៤នៃក្រមព្រហ្មទ័ណ្ឌ និងទី៣ ពីបទការគំរាមកំហែងហែកេរ៍្ តាមមាត្រា ២៧២ និងមាត្រា២៧៣ នៃក្រមព្រហ្មទ័ណ្ឌ

ជនត្រូវចោទ ហូវ ដាណេ និងពៅ ស៊ីណាត ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី ០៤មករា ឆ្នាំ២០១៩ ក្រោយពីត្រូវបានស្ត្រីម្នាក់ប្ដឹងពីបទលួចថតរូបឯកជន បទកំហែងយក និងគំរាមកំហែងហែកេរ្ត៍ បន្ទាប់ពីស្ត្រីរងគ្រោះបានទៅរកសេវាកែប្រដាប់ភេទនៅគ្លីនិឌែម៉ូ ហើយម្ចាស់គ្លីនិកបានប្រើប្រាស់រូបថតសកម្មភាពពេទ្យក្នុងគ្លីនិកដើម្បីគំរាមកំហែងជនរងគ្រោះឲ្យបង់ប្រាក់តាមតម្លៃដែលគ្លីនិកបានកំណត់

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close