ឈ្មួញឈើខុសច្បាប់ ឈ្មោះ ស៊ីនឿន កំពុងតែសម្រុកកាប់ឈើហ៊ុបស្រស់ៗ នៅក្នុងសហគមន៏អណ្តូងមាសស្ទើវិនាសហិនហោច

(រតនគិរី)៖ ប្រភពច្បាស់ការណ៍នៅក្នុងខេត្តរតនគិរី បានបញ្ជាក់ឲ្យដឹងថា មេឈ្មួញរកស៊ីឈើខុសច្បាប់ ឈ្មោះ ស៊ីនឿន បាននាំគ្រឿងចក្ររាប់សិបគ្រឿង ចូលទៅក្នុងតំបន់ ព្រៃសហគមន៍ពីរកន្លែងស្ថិតនៅស្រុកអណ្ដូងមាស ខេត្តរតនគិរី ដើម្បីប្រមូលយកឈើទៅលក់ឲ្យឈ្មួញវៀតណាម។

ប្រជាសហគមន៍ការពារព្រៃឈើ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពកាប់ឈើដោយខុសច្បាប់នេះ គឺស្ថិតនៅក្បែរភូមិបាដល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយប្រើរថយន្តបង្កុងដឹកឈើហ៊ុបមូល ទើបតែកាប់បានថ្មី០២ ស្រស់ៗ ពីដែនព្រៃឈើសហគមន៍ ដោយមានឈ្មោះ ប៉ិច ជាអ្នកផ្ដល់លុយរាប់ម៉ឺនដុល្លារ ទៅឲ្យប្រធានសហគមន៍ ឈ្មោះ រចំ ស្មើល ដើម្បីបើកដៃឲ្យមេឈ្មួញឈើទុច្ចរិតទាំងនេះ អាចដឹកនាំគ្រឿងចក្រ និងកម្មករចូលទៅកាប់បំផ្លាញព្រៃឈើសហគមន៍ទាំងបំពានច្បាប់។

កន្លងមកមេខ្លោងឈ្មួញឈើដ៏ល្បី ជាមន្ត្រីយោធា ឈ្មោះ ស៊ីនឿន ក៏ធ្លាប់បានជួលកម្មករសម្រុកលួចកាប់ឈើយ៉ាងកក្រើក នៅក្បែរភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតដល់បង្គោល១៤ និង១៥ ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ដោយអូសឈើហ៊ុបមូលតាមរថយន្តកែច្នៃ ចូលក្នុងទឹកទន្លេសេសាន រួចបណ្តែតជាក្បូន ឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាម ដូចហែរកឋិន ប៉ុន្តែគ្មានមន្ត្រី និងសមត្ថកិច្ចណាហ៊ានក្អកជាមួយមេឈ្មួញរូបនេះឡើយ។

កន្លងមកឈ្មួញឈើខុសច្បាប់ឈ្មោះ ស៊ីនឿន បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតជាទ្រង់ទ្រាយធំ ចេញពីស្រុកអូរជុំ ឆ្លងកាត់ទីរួមក្រុងបាលុង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយដឹកតាមរថយន្តយីឌុបភ្លៅ៦ ប៉ុន្តែ ជាបន្តបន្ទាប់ទៀតរហូតសព្វថ្ងៃ ឈ្មួញរូបនេះ បានប្តូររូបភាពដឹកជញ្ជូនឈើប្រណីតដោយខុសច្បាប់តាមរថយន្តប្រភេទទេសចរណ៍វិញ ដើម្បីចូលទៅលក់ក្នុងទឹកដីវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយមានការឃុបឃិតពីសមត្ថិកិច្ច និងអាជ្ញាធរខេត្តរតនគិរី។

ដោយសារមិនមានវិធានការផ្លូវច្បាប់ឲ្យបានតឹងតែង ចំពោះសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនផល អនុផលព្រៃឈើនៅក្នុងខេត្តរតនគិរី ទើបក្រុមឈ្មួញឈើទុច្ចរិត នាំមុខដោយឈ្មោះ ស៊ីនឿននៅតែបន្តសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងដែនសហគមន៍ មានទីតាំងស្ថិតនៅក្នុងស្រុកអណ្ដូងមាស រួចដឹកជញ្ជូនឈើហ៊ុបមូលទាំងនេះឆ្លងដែនទៅលក់ក្នុងទឹកដីវៀតណាម ដោយមិនញញើតច្បាប់ឡើយ៕ពាក់ពន្ទ័និងការចូលកាប់និងដឹកឈើហ៊ុបនៅក្នុងសហគមន៏អណ្តូងមាសខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយពីលោកសុីនឿន ដោយទូរស័ព្ទតេចូលគ្មានអ្នកទទួល៕ដោយឡែកលោកកែប កត់ នាយខណ្ឌរដ្ធបាលព្រៃឈើខេត្តរតនគិរីមិនអាចទាក់ទងបានឡើយនៅព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០១៩ ៕ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close