ស្លាប់២១៨នាក់និងខាតបង់ទ្រព្យសម្បត្តិជិត១ពាន់លានដុល្លារ ដោយគ្រោះធម្មជាតិ ក្នុងឆ្នាំ២០១៨ នៅវៀតណាម

កាលពីឆ្នាំ២០១៨កន្លងមក គ្រោះធម្មជាតិ ខ្យល់ព្យុះទឹកជំនន់បានវាយប្រហារ ជាច្រើនលើកទៅលើប្រទេសវៀតណាម ភាគច្រើន គឺស្ថិតនៅតាមបណ្តាខេត្តភាគកណ្តាលនៃប្រទេស ។

តាមរបាយការប្រចាំឆ្នាំស្តីពីគ្រោះធម្មជាតិនៅក្នុងឆ្នាំ ២០១៨នេះបង្ហាញឲ្យឃើញថា គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់មនុស្សសរុបចំនួន ២១៨នាក់ និងបណ្តាលឱ្យ មានការខាតបង់ សរុបចំនួន ២០ពាន់លានដុង ស្មើនឹង ៨៦០លានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីចុងខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ទោះបីជាចំនួនអ្នកស្លាប់ និងការខូចខាតមានកម្រិតទាបជាងឆ្នាំ ២០១៦ និងឆ្នាំ២០១៧ ក៏ដោយ ក៏គ្រោះធម្មជាតិ នៅតែបណ្តាលឱ្យ មានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដដែល សម្រាប់ឆ្នាំ២០១៨នេះ។

លោក Nguyen Truong Son អនុប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយវៀតណាម របស់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថាព្យុះទីហ្វុង ១៣លើក, ទឹកជំនន់ចំនួន១៤លើក, គ្រោះត្រជាក់ខ្លាំងចំនួន ៤លើក, រលកកំដៅខ្លាំង១១លើក និងព្យុះភ្លៀង ៣០លើក រួមជាមួយនឹងព្យុះរលកសមុទ្រខ្ពស់ៗ នៅភាគខាងត្បូង ខេត្តនានា គឺត្រូវបានកត់ត្រានៅឆ្នាំ២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close