គ្រោះទឹកជំនន់នៅរដ្ឋ Texas មនុស្សស្លាប់កើនដល់ ៧៨នាក់

ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅរដ្ឋ Texas សហរដ្ឋអាមេរិក បានកើនដល់ ៧៨នាក់ គិតត្រឹមកាលពីថ្ងៃអាទិត្យ ៦ ខែកក្កដា ក្នុងនោះមានកុមារ២៨នាក់ ខណៈប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនបាន និងកំពុងបន្តធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានប៉ូលិសប្រចាំស្រុក Kerr County នៃតំបន់ Texas Hill Country លោក Larry Lethia បានឱ្យដឹងថាមនុស្ស ៦៨នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ ក្នុងនោះមាន ២៨នាក់ជាកុមារ។ ចំណែក អភិបាលរដ្ឋ Texas លោក Greg Abbott បានឱ្យដឹងនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថាមនុស្ស១០នាក់បន្ថែមទៀតបានស្លាប់ ហើយ ៤១នាក់ត្រូវបានទទួលស្គាល់ថាបានបាត់ខ្លួន។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសារចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ហើយនិយាយថារូបលោកមានគម្រោងធ្វើទស្សនកិច្ចទៅកាន់តំបន់រងគ្រោះ ដោយសារទឹកជំនន់នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោកបន្ថែមថារដ្ឋបាលរបស់លោកក៏កំពុងទំនាក់ទំនងជាមួយលោក Greg Abbott ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close