បាក់ស្ពាននៅឥណ្ឌា ធ្លាក់ឡានចូលទន្លេ ស្លាប់មនុស្ស ៩នាក់
មនុស្ស យ៉ាងហោចណាស់ ចំនួន៩នាក់បានស្លាប់ បន្ទាប់ពីស្ពាន ឆ្លងកាត់ទន្លេមួយ បានបាក់ នៅក្នុងរដ្ឋ Gujarat ភាគខាងលិច ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Press Trust of India។
លោក Rushikesh Patel រដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋ Gujarat បាននិយាយថា រថយន្តជាច្រើនគ្រឿង បានស្ថិតនៅលើស្ពាន ក្នុងពេលដែលផ្នែកមួយនៃស្ពាន បានដួលរលំ បញ្ជូនមនុស្សជាច្រើននាក់ ធ្លាក់ចូលទៅក្នុងទន្លេ។ លោកបាននិយាយថា ក្រៅពីស្លាប់មនុស្សជិត១០នាក់ ក៏មានមនុស្ស៩នាក់ ត្រូវបានជួយសង្គ្រោះ។
ស្ពាន ដែលត្រូវបានសាងសង់ ក្នុងឆ្នាំ១៩៨៥ មួយនេះ ស្ថិតនៅក្នុងស្រុក Vadodara នៃរដ្ឋ Gujarat ចំពេលដែលមានភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃក ន្លងមកនេះ។
ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឥណ្ឌាត្រូវបានបំផ្លាញ ជាយូរមកហើយ ដោយការព្រួយបារម្ភអំពីសុវត្ថិភាព ដែលពេលខ្លះ នាំឱ្យមានគ្រោះមហន្តរាយធំៗ នៅលើផ្លូវហាយវ៉េ និងស្ពាន។
នៅឆ្នាំ ២០២២ ស្ពានខ្សែកាប ដែលមានអាយុកាល មួយសតវត្ស បានដួលរលំចូល ទៅក្នុងទន្លេក្នុងរដ្ឋ Gujarat ដោយបានបញ្ជូនមនុស្ស រាប់រយនាក់ធ្លាក់ចូលទៅក្នុងទឹក និងសម្លាប់មនុស្សយ៉ាងហោចណាស់១៣២ នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។