ពលរដ្ឋសម្រុកទៅលេងប្រាសាទតាមាន់ធំ ពិសេសទៅផ្ដល់កម្លាំងចិត្តដល់កងទ័ពកម្ពុជា

ប្រជាពលរដ្ឋគ្រប់មជ្ឈមដ្ឋាននាំគ្នាសម្រុកទៅលេង និងទស្សនាប្រាសាទតាមាន់ធំ ដែលជាប្រាសាទរបស់ខ្មែរនៅក្នុងទឹកដីខ្មែរ ដើម្បីផ្ដល់កម្លាំងចិត្តដល់កងទ័ពកម្ពុជា កំពុងឈរជើងការពារបូរណភាពទឹកដី អធិបតេយ្យជាតិដ៏អង់អាចរឹងមាំ។

ដំណើរកម្សាន្តនេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ និងកម្លាំងកងទ័ពយើងប្រចាំការនៅទីនោះ។

ជាការកត់សម្គាល់ ប្រជាពលរដ្ឋខ្មែរដែលទៅទស្សនាប្រាសាទតាមាន់ធំនេះ តែងស្លៀកសម្លៀកបំពាក់បង្កប់នូវអត្តសញ្ញាណជាតិខ្មែរ ដើម្បីផ្ដិតយកនូវរូបភាពបញ្ជាក់អំពីអត្តសញ្ញាណជាតិ បង្ហាញទៅកាន់ពិភពលោក។

សូមបញ្ជាក់ថា ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋសម្រុកទៅលេងប្រាសាទតាមាន់ធំខាងលើនេះ រៀបចំឡើងដោយអាចារ្យ អេ អគ្គនាយកវិទ្យុ ABC៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close