រញ្ជួយដីផ្ទួនៗចាប់ពី ១.៦រ៉ិចទ័រ ដល់ ៣.១រ៉ិចទ័រ វាយប្រហារប្រទេសថៃ

រញ្ជួយដីផ្ទួនៗបានកើតមាន នៅក្នុងខេត្ត នាភាគខាងជើង នៃប្រទេសថៃ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Jiji Press ដែលដកស្រង់ ប្រភពពីផ្នែកសង្កេតការរញ្ជួយដី របស់នាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹង
ថា ការរញ្ជួយដីជាច្រើនលើក បានវាយប្រហារ ស្រុក មឿង នៃ ខេត្ត Mae Hong Son កាលពីថ្ងៃច័ន្ទ ដោយមានកម្រិត ចាប់ពី ១.៦ រ៉ិចទ័រ ដល់ ៣.១ រ៉ិចទ័រ។

ប្រភពបានឲ្យដឹងថា នៅវេលាម៉ោង ៦ ៖ ៣៩ នាទី ល្ងាច គ្រោះរញ្ជួយដីកម្រិត ៣.១រ៉ិចទ័រ បានកើតឡើង នៅជម្រៅ ២គីឡូម៉ែត្រ ក្នុងសង្កាត់ Huai Pha ។ អ្នកស្រុក ក្នុងតំបន់ បានរាយការណ៍ថា មានអារម្មណ៍ញ័រ។

ការរញ្ជួយដី ជាបន្តបន្ទាប់ ត្រូវបានកត់ត្រា ភ្លាមៗ បន្ទាប់ពីនេះ។ ជាក់ស្តែង នៅវេលាម៉ោងជិត៧យប់ ការរញ្ជួយដី កម្រិត២.៦រ៉ិចទ័រ នៅជម្រៅ ៣គីឡូម៉ែត្រ ក្នុងតំបន់ Huai Pha។ នៅម៉ោងជាង៧យប់ កើតមាន ការរញ្ជួយមួយទៀត កម្រិត ១.៦រ៉ិចទ័រ ជម្រៅ ៣ គីឡូម៉ែត្រ ផងដែរ។ នៅប្រហែល ប៉ុន្មាននាទីបន្ទាប់ ការរញ្ជួយដី កម្រិត ២.៤ រិចទ័រ មួយទៀត ជម្រៅ២គីឡូម៉ែត្រ ត្រូវបានរកឃើញ។

ប្រភព បានរម្លឹកដែរថា កាលពីថ្ងៃទី២ ខែសីហា វេលាម៉ោង ជាង១០យប់ ក៏មានការរញ្ជួយដី កម្រិត ១.៤រ៉ិចទ័រ វាយប្រហារតំបន់ ដូចគ្នានេះ នៅក្នុងជម្រៅ ២ គីឡូម៉ែត្រ ផងដែរ៕

ប្រភព៖ Apsara TV11

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close