ជប៉ុន ជម្លៀសប្រជានរាប់លាននាក់ ចេញពីផ្ទះសម្បែង បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំង
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ប្រទេសជប៉ុន បានជំរុញឲ្យជម្លៀសមនុស្ស រាប់លាននាក់ ចេញពីផ្ទះសម្បែង បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំង បណ្តាលឲ្យមនុស្ស ជាច្រើននាក់ បានបាត់ខ្លួន។
អាជ្ញាធរ បានអះអាងថា ភ្លៀងបានធ្វើឱ្យមានទឹកជំនន់ និង ការបាក់ដី នៅភាគនិរតី ជាហេតុនាំឲ្យអ្នកស្រុកជាច្រើននាក់ បាត់ខ្លួន។ រូបភាពទូរទស្សន៍ បង្ហាញពីសហគមន៍ផ្សេងៗ ក្នុងខេត្ត Kumamoto ដែលមានផ្ទះសម្បែង, ហាងលក់ទំនិញ និងរថយន្ត លិចលង់ក្នុងទឹក ប្រហែលមួយម៉ែត្រ ហើយ ទឹកទន្លេបានហូរកាត់ យានយន្ត និង ផ្លូវថ្នល់ ដែលរងការខូចខាត។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា ក្នុងរយៈពេល ៦ម៉ោង ក្នុងថ្ងៃច័ន្ទនេះ ភ្លៀងធ្លាក់ កម្ពស់ជាង ៣៧ សង់ទីម៉ែត្រ បានកើតមានឡើង នៅក្នុងតំបន់ Tamana ជាទីតាំងរងគ្រោះខ្លាំងបំផុត នៃខេត្ត Kumamoto ហើយ ជាកំណត់ត្រាថ្មីមួយ សម្រាប់តំបន់នេះ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន។
ទីភ្នាក់ងារអាកាសធាតុ បាននិយាយថា «ស្ថានភាពនេះ គំរាមកំហែង ដល់អាយុជីវិត ហើយ សុវត្ថិភាពត្រូវតែធានា ភ្លាមៗ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។