កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើគ្មានលិខិតអនុញ្ញាតចំនួន ០២ទីតាំង
ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ចាន់ សាខឿន ស្នងការរង ស្នងការដ្ឋានបច្ចេកទេស សន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយផ្នែករដ្ឋបាលព្រៃក្រគរ និងមានការចូលរួមពីលោកមេភូមិ-មេឃុំ បានចុះបង្ក្រាបបទល្មើសព្រៃឈើ ដោយឆែកឆេររោងម៉ាស៊ីនទុកឈើគ្មានលិខិតអនុញ្ញាតចំនួន ០២ទីតាំង នៅចំណុចលេខ (០៨៩៦៩-៥៣៤២៥) ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ រួមទាំងដកហូតបានឈើមូលប្រភេទ (រកា និងសាឡាត់) ចំនួន ៥០៥កំណាត់ក្នុងទីតាំងទី១ និង ឈើមូលប្រភេទ (រកា និងសាឡាត់) ចំនួន ១០៤ កំណាត់ ក្នុងទីតាំងទី២ ចំណែកម្ចាស់រោងម៉ាស៊ីនគេចខ្លួនបាត់។
បច្ចុប្បន្នវត្ថុតាងខាងលើ រក្សាទុកនៅកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែងនៅពេលក្រោយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។