អគ្គិភ័យលេបត្របាក់ទូកជាច្រើនគ្រឿង នៅទន្លេ ChaoPhraya
អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅលើទូកមួយគ្រឿងដែលកំពុងចតនៅកំពង់ផែមួយក្នុងទន្លេ ChaoPhraya កាលពីវេលាម៉ោងប្រមាណ ៧យប់ មុនពេលរាលដាលយ៉ាងឆាប់រហ័សទៅកាន់ទូកជាច្រើនគ្រឿងទៀតដែលចតនៅក្បែរនោះ។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ។
ទោះជាយ៉ាងណា បើតាមរបាយការណ៍បឋម មិនមានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ ដោយសារតែទូកដែលរងគ្រោះមិនមានផ្ទុកអ្នកដំណើរនៅពេលកើតហេតុ។ ចំណែកមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។