ឆេះនាវាដឹកប្រេង វៀតណាបនៅក្បែកោះហុងកុង
យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់និងរបួសជាច្រើននាក់ ក្រោយនាវាដឹកប្រេង ចុះបញ្ជីនៅក្នុងប្រទេសវៀតណាមបានឆាប់ឆេះនៅតំបន់សមុទ្រ កោះ Lamma នៃកោះហុងកុងប្រទេសចិន ។
នាវាខាងលើមានឈ្មោះថា Aulac Fortune ដឹកប្រេង និងសារធាតុគីមី បានចុះបញ្ជីនៅវៀតណាម បានឆេះនៅវេលា ម៉ោង១១និង ៣០នាទីថ្ងៃទី ៨ខែមករាឆ្នាំ ២០១៩ ។ តំបន់ដែលនាវាឆេះមានចម្ងាយពី កោះតេ ជាង១គីឡូម៉ែត្រប៉ុណ្ណោះ។
កម្លាំងជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ភ្លាមៗជួយសង្គ្រោះបាននាវឹក២១នាក់ ដែលបានលោតចូលសមុទ្រ គេចពីការឆាប់ឆេះ ។ នៅពេលជួបគ្រោះថ្នាក់នាវាដឹកប្រេង មាននាវឹកដល់ទៅ២៥នាក់ ។អ្នកនាំពាក្យស្នងការប៉ូលិស ក្នុងតំបន់បានឲ្យដឹងថាមានសម្លេងផ្ទុះខ្លាំង ហើយនាវឹកបានលោត ចូលទឹកតែម្តង ។
នៅមុនហេតុការគ្រោះថ្នាក់កើតឡើង នាវា Aulac Fortune បានចូលចត់នៅកំពុងផែ ខេត្ត ក្វាងទុងប្រទេសចិន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។