រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំដើរក្បួនព្យុះហយាត្រា ដើម្បីអបអរសាទពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៩)
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៩) ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម សៀក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង ៦០០០ អង្គ/នាក់ ដែលប្រារព្ធធ្វើនៅបរិវេណមុខសាលាខេត្តត្បូងឃ្មុំ ។
ក្នុងពិធីដ៍មហោឡារឹកនោះ មានការដើរជាក្បួនព្យុះហយាត្រា ចំនួន១៦ក្បួន យ៉ាងស្វាហាប់ និងទឹកមុខញញឹមមុះមុត ដើម្បីចួលរួមរំលឹកឡើងវិញ ការចង់ចាំនៃស្មារតី៧មករា ដែលជាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលកូនខ្មែរគ្រប់រូបចារជាប់ក្នុងចិត្ត ។
ស្ថិតក្នុងឪកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានឡើងអានសុន្ទរកថាប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅទាំងស្រុងចំនួន១១ទំព័ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងបញ្ជាក់ថា អត្ថន័យ អត្ថរស នៅក្នុងសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរក្នុងរបបប្រល័យពូជសាសន៍, លើកបង្ហាញពីការតស៊ូពលីកម្មសព្វបែបយ៉ាងរបស់យុទ្ធជន យុទ្ធនារីអ្នកស្នេហាជាតិក្នុងផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានទៅស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋ និងស្តារប្រទេសជាតិឡើងវិញ ជាពិសេសនោះ បានលើកបញ្ជាក់អោយឃើញពីវឌ្ឍនភាពជាតិក្នុងរយៈពេល៤០ឆ្នាំកន្លងមក និងបង្ហាញនូវទស្សនៈ ចក្ខុវិស័យដ៏មុតស្រួចក្នុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅត្រើយវឌ្ឍនភាព។
ជាមួយគ្នានោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងប្រាប់ដល់អ្នកចូលរួមជាង៦០០០នាក់ នាឪកាសនោះថា បើផឹកទឹកត្រូវនឹកប្រភព ហើយយប្រសិនបើគ្មានថ្ងៃ៧មករា គឺយើងពិតជាគ្មាអ្វីៗដូចសព្វថ្ងៃនេះឡើយ ។
ដោយសារកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដរាប ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។