នាវាកងទ័ពជើងទឹកចិន ២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃ
នៅព្រឹកថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០២គ្រឿង ឈ្មោះទី១៖ នាវា Qi Jiguang (PLAN 83) និងទី២៖ នាវា Yi Mengshan (PLAN 988) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវាទាំង២គ្រឿងនេះ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-ចិន)។

សូមជម្រាបថា លក្ខណៈបច្ចេកទេសរបស់នាវាគឺ
ទី១៖ នាវា Qi Jiguang (PLAN 83) មេបញ្ជានាវាលោកវរនាវីឯក ស៊ូ ជែងកូរ (Xu Jianguo) មានទម្ងន់ផ្ទុក ១០,៩០៧តោន, បណ្ដោយ ១៦៥ម៉ែត្រ, ទទឹង ២២.២ម៉ែត្រ និងជម្រៅទឹក ៦,៥ម៉ែត្រ។
ទី២៖ នាវា Yi Mengshan (PLAN 988) មេបញ្ជាការនាវា លោកវរនាវីឯក ហ្វួរសៀនវី (Fu Xianwei) មានទម្ងន់ផ្ទុក ២៦,០៤០តោន, បណ្ដោយ ២១០ម៉ែត្រ, ទទឹង ២៨ ម៉ែត្រ ន៨ងជម្រៅទឹក ៧,៥ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។