ត្រឹម៩ខែ! រកឃើញករណីថៃ ចាប់ជំរិតជនជាតិកូរ៉េខាងត្បូងចំនួន ១១ករណី

គិតត្រឹមខែកញ្ញា ថៃមានករណីចាប់ជំរិតជនជាតិកូរ៉េខាងត្បូងដល់ទៅ១១ករណីឯណោះ ដោយសារតែប្រទេសអាស៊ីមួយនេះ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនកូរ៉េខាងត្បូង។

សារព័ត៌មានកូរ៉េខាងត្បូង The Korea Economic Daily បានចេញផ្សាយនៅថ្ងៃអង្គារថា ករណីចាប់ជំរិតនៅប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ២០២១មានចំនួនសូន្យករណី និង ឆ្នាំ២០២២មានមួយករណី ហើយឆ្នាំ២០២៣-២០២៤មានចំនួន៥ករណី។

របាយការណ៍នេះបង្កើតឡើងដោយផ្អែកលើទិន្នន័យរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង ដែលបានដាក់ជូនអ្នកតំណាងរបស់លោក Kim Geon មេដឹកនាំបក្សប្រឆាំងដ៏សំខាន់នៅកូរ៉េខាងត្បូង។

លោក Kim បាននិយាយថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលត្រូវតែបង្កើតប្រព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសនានានៅអាស៊ីអាគ្នេយ៍ ដើម្បីការពារប្រជាជនកូរ៉េខាងត្បូង។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃបានឱ្យដឹងថា ជនជាតិកូរ៉េខាងត្បូងប្រហែល១.៨៦លាននាក់បានទៅលេងប្រទេសថៃក្នុងឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរច្រើនជាងគេមកពីប្រទេសចិន ម៉ាឡេស៊ី និងឥណ្ឌា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close