សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបបងប្អូនកម្មករ ១៨,២៧៣នាក់ នៅខេត្តតាកែវ
នៅព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករកម្មការិនីប្រមាណ ១៨,២៧៣ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅភូមិ ចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
កម្មករ កម្មារិនី ដែលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកនេះ មកពីរោងចក្រ សហគ្រាស ក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកសំរោង ស្រុកបាទី និងស្រុកត្រាំកក់។ រោងចក្រ សហគ្រាសទាំងនោះ កំពុងដំណើរការកាត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន៤, ផលិតកាបូបចំនួន១, ផលិតគ្រឿងបន្លាស់បន្សំសម្រាប់ទូរស័ព្ទចល័តចំនួន១ និងផលិតសក់សិប្បនិម្មិតចំនួន១។ ផលិតផលទាំងនេះសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញជួបសំណេះសំណាលជា មួយបងប្អូនកូនក្មួយកម្មករកម្មការនីនាព្រឹកនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះកូនក្មួយទាំងអស់ដែលបានផ្តល់នូវការគោរពស្រលាញ់សម្តេចរហូតមក។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយកម្មករកម្មការនីបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយទទួលប្រាក់ឈ្នួលពេញដដែល។
ថ្លែងនៅក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ហៅតំបន់រោងចក្រក្នុងខេត្តតាកែវនេះថាជា “បុប្ផាលាក់ខ្លួន” ព្រោះនៅក្នុងតំបន់រោងចក្រនេះ មានផលិតនូវផលិតផលដែលជាតម្រូវការនៅលើពិភពលោកផងដែរដូចជា ម៉ូទ័រ និងបង្គុំទូរស័ព្ទដៃជាដើម។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថា ខេត្តតាកែវនេះ ក៏ជាខេត្តមួយដែលមានសក្តានុពលខ្លាំង ជាពិសេសមានរោងចក្រ សហគ្រា រីកចម្រើនកើតមានឡើងបន្តបន្ទាប់ជាច្រើនដែលកំពុងជំរុញវិស័យឧស្សាហកម្ម និងផ្តល់ការងារដល់ប្រជាពលរដ្ឋជាច្រើន។
ការរីកចម្រើនទាំងអស់នេះគឺកើតឡើងបានក្រោយពីយើងបានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលក្នុងរយៈពេល២០ ឆ្នាំកន្លងមកនេះបានធ្វើឲ្យរាជរដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនរបស់ជាតិ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្នផ្លូវជាតិលេខ៣នេះ បាននឹងកំពុងពង្រីកទៅជា៤គន្លង ដែលនៅពេលខាងមុខនេះនឹងដាក់ឲ្យដំណើរការ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងអាជីវករ ហើយក៏នឹងកាន់តែទាក់ទាញនូវវិនិយោគផ្សេងៗជាច្រើនបន្ថែមទៀតពីបរទេស។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តសុំឲ្យកម្មករ និងម្ចាស់រោងចក្រ មានការយោគយល់គ្នាខ្ពស់ទៅវិញទៅមក និងចង់ឲ្យការវិនិយោគនៅក្នុងប្រទេសកម្ពុជាក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ។ ជាមួយគ្នានេះដែរ ម្ចាស់រោងចក្រត្រូវមានការគោរពស្រលាញ់ គិតគូរ និងយកចិត្តទុក្ខដាក់ឲ្យបានដិតដល់ចំពោះកម្មករ ហើយកម្មករវិញត្រូវខិតខំបំពេញការងារឲ្យបានល្អត្រឡប់ទៅវិញ បង្កើតបានជាសាមគ្គីភាពល្អរវាងម្ចាស់រោងចក្រ និងកម្មករ។ ទន្ទឹមនឹងនេះដែរ ម្ចាស់រោងចក្រត្រូវខិតខំកសាងបន្ថែមទៀតនូវអ្វីដែលខ្វះ ជាពិសេស គិលានដ្ឋាន កន្លែងទទួលទានអាហារ ដើម្បីបង្កភាពកាន់តែងាយស្រួលដល់កម្មករពេលសម្រាក និងពេលទទួលទានអាហារ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្មួយៗកម្មករកម្មការិនី និង បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តតាកែវ ក៏ដូចជានៅទូទាំងប្រទេសដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២០ កក្កដា ឆ្នាំ២០១៨ កន្លងទៅ ដែលចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ ជាពិសេស ដែលបានទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍ។
ដើម្បីជំរុញការអនុវត្តការងារអោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុចដូចខាងក្រោមៈ
១) ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៩ គឺ ១៨២ ដុល្លារ បើក្រុមហ៊ុនផ្តល់ជូនកម្មករលើសនេះគឺរិតតែល្អប្រសើរ។ រីឯការបើកប្រាក់ខែ គឺបើក ២ដង ក្នុងមួយខែ។
២) ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករ កម្ម ការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នា ជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានហ្មត់ចត់បំផុត។
៣) ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈ ពេល៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ហើយក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
៤) ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀលនិងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣)គឺទទួលបានថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។
៥)អនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅ ឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការ ឡើងថ្លៃពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
៧) អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយៗកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត) ហើយ។
៨) អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អ ប្រសើរ។
៩) ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។