តំបន់សម្ពាធទាប នឹងគ្រប់ដណ្តបលើកម្ពុជា អាចមានភ្លៀងធ្លាក់ច្រើន ស្ទើរទូទាំងប្រទេស
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅថ្ងៃទី២៨ ដល់៣០ ខែតុលានេះ តំបន់សម្ពាធទាប នឹងគ្រប់ដណ្តបលើកម្ពុជាដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ច្រើន នៅខេត្តកោះកុង ព្រះសីហនុ កំពត កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ។ ក្រសួងសូមឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។