WWF-កម្ពុជា កត់ត្រាចំនួនសត្វស្លាបសំខាន់ៗ នៅកម្ពុជា!

រាប់ចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ក្រុមស្រាវជ្រាវជីវៈចម្រុះរបស់ WWF-កម្ពុជា សហការជាមួយអជ្ញាធរមូលដ្ឋាន និងសហគមន៍ បានរៀបចំការងារអង្កេត និងធ្វើជំរឿនសត្វស្លាបសំខាន់ៗដ៏មានតម្លៃរបស់កម្ពុជា។

ជាក់ស្តែងដែលទទួលលទ្ធផលដូចខាងក្រោម៖
• ចំនួន ២៩៨ នៃសត្វត្រយងចង្កំកស ត្រូវបានកត់ត្រានៅទ្រនំចំនួន ២០ (១៩ សំបុកកំពុងមានវត្តមានសត្វ) ចន្លោះពីថ្ងៃទី១២ដល់១៦។
• សំបុកសត្វត្រដក់តូចចំនួន ១៤ ត្រូវបានកត់ត្រា នៅភូមិអូរកក់ និងភូមស្រែឈូក ខេត្តក្រចេះចន្លោះពីថ្ងៃទី១៨ដល់១៩។

តាមរយៈការអង្កេត និងជំរឿននាពេលនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការតាមដានស្ថានភាព និងចំនួន សត្វស្លាប និងផ្តល់ជាធាតុចូលសម្រាប់ផែនការសកម្មភាពអភិរក្ស ដើម្បីការពារសត្វស្លាបទាំងនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close