អ្នកឃុំដាក់ដាំ រៀនពីបច្ចេកទេស និងប្រមូលផលគ្រាប់កាហ្វេ

កាលពីថ្មីៗនេះ គម្រោងការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព របស់អង្គការ​ WWF-កម្ពុជា បានសហការជាមួយក្រុមហ៊ុន KOFI និងនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំការបណ្ដុះបណ្ដាលអំពីការប្រមូលផលកាហ្វេនៅឃុំដាក់ដាំ។

គោលបំណងនៃការបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនការយល់ដឹងរបស់កសិករអំពីបច្ចេកទេសប្រមូលផលត្រឹមត្រូវក្នុងការកំណត់គុណភាព និងទិន្នផលនៃការផលិតកាហ្វេ។ តាមរយៈការបណ្ដុះបណ្ដាលនេះ កសិករបានរៀនអំពីវិធីសាស្ត្រប្រមូលផលដែលអាចជួយកាត់បន្ថយការបាត់បង់ទិន្នផលពីការប្រមូលផល និងបង្កើនប្រាក់ចំណេញ។

ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យកសិករមានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមតែជួយបង្កើនជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រការអភិវឌ្ឍន៍ផលិតកម្មកាហ្វេប្រកបដោយចីរភាពនៅតំបន់នោះផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close