នាវាទេសចរណ៍​ WESTERDAM ​ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ

នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND បានដឹកភ្ញៀវទេសចជិត២ពាន់នាក់ រួមនឹង​នាវិក​ចំនួន ៨០០នាក់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ​ក្នុងគោលដៅមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។

​នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ​មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០០ នាក់ ក្នុងនោះស្រី ១៦០ នាក់​ មាន ៣៨ សញ្ជាតិ។ ​ព្រមទាំងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៩៦ នាក់ (ស្រី ១,០២២ នាក់) មាន ៤២ សញ្ជាតិ។

ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមានចំនួន៦២៣ នាក់​ និងអូស្រ្តាលីមានចំនួន៥៣៩ នាក់​។ នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ១៩:០០ នាទី នៅថ្ងៃដដែល​៕

 

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close