ក្រសួងអប់រំ ហាមឃាត់ផលិតផលតេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ លក់នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា សាធារណៈនិងឯកជន

ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានចេញសេចក្តីណែនាំជាថ្មីម្តងទៀត ក្នុងការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា សាធារណៈនិងឯកជន។

សេចក្ដីណែនាំនេះ បានបញ្ជាក់ថា ក្នុងគោលបំណងយកចិត្តទុកដាក់បន្ថែមលើសុខភាពសិស្ស ការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែមដែលកំពុងកើនឡើងនៅក្នុងចំណោមសិស្សានុសិស្សពាក់ព័ន្ធនឹងទម្លាប់ទួលទាន ចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ក្រសួងអប់រំ យុវជន និងកីឡា សូមហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង បរិវេណគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។

សូមអានសេចក្តី ណែនាំលម្អិតខាងក្រោមនេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close