នាវាទេសចរណ៍ ១គ្រឿង ដឹកភ្ញៀវទេសចរណ៍ជិត ២ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នាវាទេសចរណ៍ចំនួន ១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holland បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបាននាំភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ចំនួន ១៨៧៧នាក់ ក្នុងនោះមានស្រី ៩៩៩នាក់, មាន ៤៣សញ្ជាតិ មកទស្សនាប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ។
នាវានេះ មាននាវិកចំនួន ៨០០ នាក់/ស្រី ១៥៧នាក់។ នាវានេះ នឹងចាកចេញបន្តទៅប្រទេស ម៉ាឡេស៊ី នៅម៉ោង៨យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។