ឯកឧត្តម សន្តិបណ្ឌិត សុខ ផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យគណ:ប្រតិភូនគរបាលអន្តោប្រវេសន៍ឡាវចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ
ឯកឧត្តម សន្តិបណ្ឌិត សុខ ផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យគណ:ប្រតិភូនគរបាលអន្តោប្រវេសន៍ឡាវចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ
នារសៀលថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណ:ប្រតិភូនគរបាលអន្តោប្រវេសន៍ឡាវ ដែលដឹកនាំដោយលោកវរសនីយ៍ទោ Saysaming SIVILAY អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡាវ ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ ។
ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ ។ នាឱកាសនោះឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ស្នេីឲ្យភាគីទាំង២ បន្តកិច្ចសហប្រតិបត្តិការលេីការងារអន្តោប្រវេសន៍ បន្ថែមទៀតឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តម សុខ ផល ក៏មានប្រសាសន៍បន្តទៀតដែរថា ភាគីទាំងពីរត្រូវរួមគ្នាកសាងព្រំដែនកម្ពុជា-ឡាវ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។ជាចុងក្រោយឯកឧត្តមសន្តិបណ្ឌិតសុខ ផល រដ្ធលេខាធិការក្រសួងមហាផ្ទៃបានអោយភាគីឡាវរិតចំណងជាមួយភាគីកម្ពុជាក្នុងនាមភូមិផងរបងជិតគ្នាកាន់តែមានភាពជិតស្និទបន្តទៀត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។