ស្លាប់មនុស្ស ២នាក់ ករណីបាក់ដងស្ទូចសំណង់មួយកន្លែងទៀត នៅជាយក្រុងបាងកក ប្រទេសថៃ
នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦នេះ ប៉ូលិសនៃប្រទេសថៃ បានឱ្យដឹងថា មានហេតុការណ៍បាក់ដងស្ទូចសំណង់ នៅជាយទីក្រុងបាងកក ជាហេតុបណ្តាលឱ្យមនុស្ស២នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ គឺកើតមានឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧបទ្ទហេតុរលំសន្ទូចការដ្ឋានសំណង់ សង្កត់លើរថភ្លើងដឹកអ្នកដំណើរ នៅឯខេត្ត Nakhon Ratchasima ផ្តាច់ជីវិតមនុស្សសរុប៣២នាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។