ប្រទះឃើញសត្វស្លាបកម្រ នៅឧទ្យានជាតិវើនសៃ–សៀមប៉ាង

ក្នុងអំឡុងពេលចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិកាលពីដើមសប្តាហ៍នេះ ក្រុមការងារមន្ទីរបរិស្ថាន និងកម្លាំងចម្រុះរដ្ឋបាលខេត្តស្ទឹងត្រែង បានប្រទះឃើញសត្វត្រយ៉ងចង្កំកស ចំនួន៥ក្បាល កំពុងរស់នៅដោយក្តីសុខសាន្ត នៅចំណុចអូរកាសៀប ក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិ វើនសៃ–សៀមប៉ាង។

សត្វប្រភេទនេះ ត្រូវបានចាត់ជាប្រភេទរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហម IUCN។ លើសពីនេះ ក្រុមការងារក៏បានកត់សម្គាល់វត្តមានស្វាព្រាមប្រហែល១០ក្បាល និងបានលឺសម្លេង ត្វទោចយំ ២ក្រុមប្រហែល១០ក្បាលទៀតផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close