សម្រស់ទឹកកសិន្ធុអង្គរវត្ត អង្រួនបេះដូងភ្ញៀវទេសចរ

ពេលធ្វើដំណើរមកដល់កសិន្ធុអង្គរវត្តភ្លាម ភ្ញៀវទេសចរតែងលាន់មាត់ និងត្រជាក់ភ្នែក​ពេលក្រឡេកឃើញទឹកថ្លា ខៀវស្រងាត់ ចាំងឆ្លុះដើមឈើធំៗដែលដុះត្រៀបត្រាជុំវិញកសិន្ធុ។ ផ្ទាំងទស្សនីយភាពនេះ ប្រហែលមានតែប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួនក្នុងតំបន់អង្គរតែប៉ុណ្ណោះ។

ពិតណាស់ ភាពស្រស់ស្អាតនេះមិនមែនកើតឡើងដោយឯកឯងឡើយ គឺកើតឡើងតាមរយៈការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាគ្រប់លំដាប់ថ្នាក់ ទាំងការរៀបចំប្រព័ន្ធគ្រប់គ្រងទឹក និងផ្នែកអនាម័យបរិស្ថាន ក្នុងន័យធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត និងទាក់ទាញ ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close