អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពីកម្រិតអត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីកម្រិតអត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការកំណត់កម្រិតអត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥ ដោយផ្អែកលើការគណនាមធ្យមភាគ
នៃមធ្យមភាគអត្រាការប្រាក់ឱ្យខ្ចីប្រចាំឆ្នាំ របស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន ១២ (ដប់ពីរ) ដូចខាងក្រោម៖
* ៩,៣៦% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល
* ៨,៤៥% ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។

អគ្គនាយកដ្ឋានពន្ធដារសូមបញ្ជាក់បន្ថែមថា អត្រាការប្រាក់ខាងលើនេះប្រើប្រាស់ក្នុងគោលដៅ អនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែម លើការផ្តល់ប្រាក់ឱ្យនិយោជិតខ្ចីតែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close