រដ្ឋាករកម្ពុជា ផ្អាកការនាំចូលមុខទំនិញទឹកដោះគោម្សៅ Babybio Optima 1
បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងប្រកាសឱ្យផ្អាកការនាំចូលមុខទំនិញទឹកដោះគោម្សៅ Babybio Optima 1 បណ្តោះអាសន្ន បន្ទាប់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានជូនដំណឹងអំពីការរកឃើញ វត្តមានជាតិពុល (Toxin) ឈ្មោះ Cereulide ក្នុងផលិតផល ទឹកដោះគោនេះ។
លិខិតរបស់បណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកធានាសុវត្ថិភាពសុខភាពទារក និងកុមារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម៖
១. ត្រូវបានផ្អាកការនាំចូល ទឹកដោះគោម្សៅម៉ាក Babybio Optima 1 ដែលមានលេខឡូត៏ដូចខាងលើ។
២. មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ទៀងផ្ទាត់ ព័ត៌មាននិងទិន្នន័យដែលប្រកាសក្នុងឯកសារជាមួយ និងទំនិញជាក់ស្ដែង ដើម្បីជៀសវាងការបន្លំនាំចូលដោយគេចវេះ ពីវិធានការខាងលើជាយថាហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។